ក្រុមហ៊ុន មេនូឡាយហ្វ៍ប្តេជ្ញាចិត្តក្នុងការជួយមនុស្សគ្រប់រូបឱ្យរស់នៅប្រកបដោយសុខភាពល្អ និងមានភាពរីករាយប្រសើរជាងមុន។ ជាផ្នែកមួយនៃការឧបត្ថម្ភសម្រាប់ការរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិនៅអង្គរវត្តនៅក្នុងប្រទេសកម្ពុជា ក្រុមអ្នករត់ប្រណាំងរបស់ក្រុមមេនូឡាយហ្វ៍ កំពុងធ្វើការរៃអង្គាសប្រាក់សម្រាប់មន្ទីរពេទ្យកុមារអង្គរ (AHC)។
My Story
ក្រុមការងារមេនូឡយាហ្វ៍ក្នុងឆ្នាំ ២០១៨៖ សម្រាប់ជួយមន្ទីរពេទ្យកុមារអង្គរ
(English translation below)
ក្រុមហ៊ុន មេនូឡាយហ្វ៍ប្តេជ្ញាចិត្តក្នុងការជួយមនុស្សគ្រប់រូបឱ្យរស់នៅប្រកបដោយសុខភាពល្អ និងមានភាពរីករាយប្រសើរជាងមុន។ ជាផ្នែកមួយនៃការឧបត្ថម្ភសម្រាប់ការរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិនៅអង្គរវត្តនៅក្នុងប្រទេសកម្ពុជា ក្រុមអ្នករត់ប្រណាំងរបស់ក្រុមមេនូឡាយហ្វ៍ កំពុងធ្វើការរៃអង្គាសប្រាក់សម្រាប់មន្ទីរពេទ្យកុមារអង្គរ (AHC)។
មន្ទីរពេទ្យ AHC ប្តេជ្ញាចិត្តផ្តល់ជូនការថែទាំប្រកបដោយក្តីមេត្តា ដោយមានគុណភាពខ្ពស់ដល់កុមារទាំងឡាយនៅប្រទេសកម្ពុជា ទោះបីជាពួកគេគ្មានលទ្ធភាពបង់ប្រាក់ក៏ដោយ។ ប្រាក់ដែលអ្នករត់ប្រណាំងរបស់ក្រុមមេនូឡាយហ្វ៍ រៃអង្គាសបាននឹងយកទៅជួយកម្មវិធីផ្នែកបេះដូងរបស់មន្ទីរពេទ្យនេះ ដើម្បីជួយដល់កុមារនៅក្នុងប្រទេសកម្ពុជាឱ្យរស់នៅប្រកបដោយសុខភាពកាន់ល្អប្រសើរឡើង និងរស់នៅបានយូរអង្វែង។ នៅទូទាំងនាយកដ្ឋានសម្រាប់អ្នកជំងឺសម្រាកនៅក្នុងពេទ្យ និងអ្នកជំងឺមិនសម្រាកនៅក្នុងពេទ្យរបស់ AHC ព្រមទាំង ផ្នែកមើលថែទាំដិតដល់ (ICU) និង ផ្នែកវះកាត់, មន្ទីរពេទ្យ AHC បានសម្គាល់ឃើញថាមាន ករណីជំងឺបេះដូងជាង ២,០០០ ករណីក្នុងមួយឆ្នាំ ហើយករណីទាំងនេះទទួលបានការឧបត្ថម្ភដ៏ សប្បុរសពីក្រុមហ៊ុន មេនូឡាយហ្វ៍។ ក្រុមហ៊ុន មេនូឡាយហ្វ៍ និង មន្ទីរពេទ្យ AHC កំពុង ធ្វើការរួមសហការគ្នា ដើម្បី ធ្វើឱ្យមានផលវិជ្ជមានដល់ការថែទាំ បេះដូង សម្រាប់កុមារនៅក្នុងប្រទេសកម្ពុជា។ រាល់គ្រប់ចំនួនទឹកប្រាក់ដែលលោកអ្នកបានបរិចាកសុទ្ធតែមានសារៈប្រយោជន៍សម្រាប់មន្ទីរពេទ្យកុមារអង្គរ។ សូមពិនិត្យមើលទឹកប្រាក់ដែលលោកអ្នកបានបរិច្ចាគអាចជួយបាន៖
- ៦ ដុល្លារអាមេរិកសម្រាប់ផ្នែកផ្តល់ការប្រឹក្សាដល់អ្នកជំងឺដែលស្ថិតនៅក្នុងអង្គភាពការងារសង្គមដើម្បីរៀបចំការវះកាត់ ឬជួយអ្នកជំងឺឱ្យបានជាសះស្បើយ
- ១០ ដុល្លារអាមេរិកសម្រាប់ការប្រឹក្សាដល់អ្នកជំងឺម្នាក់ជាមួយអ្នកជំនាញផ្នែកបេះដូងនៅមន្ទីរពេទ្យ AHC
- ៥០ ដុល្លារអាមេរិកសម្រាប់ការបង្ហាត់និសិត្សពេទ្យថ្នាក់បរិញ្ញាបត្រនៅមន្ទីរពេទ្យ AHC រយៈពេល ២ សប្តាហ៍។
- ១០០ ដុល្លារអាមេរិកសម្រាប់ឧបករណ៍ស្តាប់ចង្វាក់បេះដូងមួយ
- ២៥០ ដុល្លារអាមេរិក សម្រាប់ការថែទាំដិតដល់នៃការសង្គ្រោះជីវិត សម្រាប់អ្នកជំងឺម្នាក់
- ៧៥០ ដុល្លារអាមេរិកសម្រាប់ការវះកាត់បេះដូង PDA ( Patent ductus arteriosus ) មួយ
- ៥,០០០ ដុល្លារអាមេរិកសម្រាប់ម៉ាស៊ីនធ្វើចលនាដាស់បេះដូងមួយ អាចព្យាបាលអ្នកជំងឺដែលកំពុងស្ថិតក្នុងស្ថានភាពគំរាមកំហែងដល់ស្ថានភាពបេះដូង និងអាយុជីវិត
សូមចូលរួមបរិច្ចាគនៅថ្ងៃនេះ ដើម្បីក្លាយជាចំនែកមួយដែល ជួយធ្វើឱ្យជីវិតរបស់កុមារនៅក្នុងប្រទេសកម្ពុជាមានការផ្លាស់ប្ដូរប្រសើរឡើងជាមួយក្រុមការងាររបស់ក្រុមហ៊ុន មេនូឡាយហ្វ៍។
ដើម្បីចូលរួមបរិច្ចាគ ៖
សម្រាប់លោកអ្នកដែលមានគណនី វីង ៖
1. សូមចូលទៅកាន់វីង App
2. ចុចយក ទូទាត់វិក័យបត្រ ហើយជ្រើសយក សេវាផ្សេងៗ
3. រួចចុចយកគណនី Angkor Wat Half Marathon
4. សូមបញ្ចូល លេខទូរស័ព្ទរបស់លោកអ្នក នៅក្នុងលេខសំគាល់អតិថិជន និងចំនួនទឹកប្រាក់ ដែលលោកអ្នកចង់បរិច្ចាគ ហើយចុច បង់ប្រាក់
សម្រាប់លោកអ្នកដែលមានគណនី វីង ៖ លោកអ្នកអាច បរិច្ចាគថវិការ ដោយឥតគិតថ្លៃនៅតាមភ្នាក់ងារវីង ដោយប្រើលេខកូដ 9998 ។
---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------
Team Manulife 2018 - For Angkor Hospital for Children
Manulife is committed to helping people live healthier, more active lives. As part of our sponsorship of the Angkor Wat International Half Marathon in Cambodia, Team Manulife runners are raising money for the Angkor Hospital for Children (AHC). AHC is committed to providing high quality, compassionate care to children in Cambodia, regardless of their ability to pay. Funds raised by Team Manulife runners will support the hospital's cardiac program to help children in Cambodia live longer, healthier lives. Across AHC’s outpatient and inpatient departments, and its intensive care unit (ICU) and surgical ward, AHC sees over 2,000 cardiology cases a year – all of which are possible due to Manulife’s generous support. Together, Manulife and AHC are creating meaningful impact in pediatric heart health care in Cambodia. Every dollar makes a difference. Take a look at how your donation will help:
- $6 One counseling session for a patient in the Social Work Unit to prepare for surgery or aid in recovery
- $10 Consultation for one patient with AHC's Cardiothoracic specialist
- $50 Train one Undergraduate Nursing student at AHC for 2 weeks.
- $100 One stethoscope
- $250 One day of lifesaving Intensive Care for 1 patient
- $750 One PDA heart surgery
- $5,000 One defibrillator machine that treats life-threatening heart conditions
Donate via Wing instruction:
Wing account holder
1. Go to Wing App
2. Select "Bill Payment" and select "Others"
3. Select the account name "Angkor Wat Half Marathon"
4. Putting your phone number and amount of donating money then press Pay
Recent Donors
-
Vuthy Nuon
USD 50 12/05/2018 10:13:26 AM UTC
-
Samedy You
USD 100 12/01/2018 02:06:42 PM UTC
-
Saony Prou
USD 50 12/01/2018 02:00:20 PM UTC
-
Chun Nam Ng
USD 200 12/01/2018 01:52:56 PM UTC
-
Lee-Anne Pitcaithly
Run Sochanna Run!
USD 25 12/01/2018 01:31:35 AM UTC
-
Limean Heng
Go Channa for your lovely heart. God blesses you. Love from Limean
USD 50 12/01/2018 12:49:52 AM UTC
-
RITH CHANMONIRA
USD 10 11/29/2018 04:31:42 AM UTC
-
Anonymous
USD 10 11/28/2018 09:44:13 AM UTC
-
Halina von dem Hagen
Sochanna: good luck with a good cause!
USD 250 11/28/2018 07:46:41 AM UTC
-
Anonymous
USD 5 11/26/2018 02:49:29 PM UTC